មាតិកា
កិច្ចប្រជុំពង្រឹងការងារបង្រ្កាបបទល្មើសព្រៃឈើ
ចេញ​ផ្សាយ ១៥ មិថុនា ២០១៩
365

ថ្ងៃសុក្រ១២កើតខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ខែមិថុនា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំពង្រឹងការងារបង្រ្កាបបទល្មើសព្រៃឈើ ជាមួយខណ្ឌរដ្ឋបាលព្រៃឈើ ផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើទាំងអស់។គោលបំណងកិច្ចប្រជុំក្តាប់សភាពការនៃការអនុវត្តការងារ បញ្ហាប្រឈមនានា និងដោះស្រាយបញ្ហាសេសសល់ និង លើកទឹសដៅអនុវត្តបន្តថែមទៀត។អង្គប្រជុំបានសម្រេចនូវចំណុចអាទិភាពរួមមានៈ១.ស្វែងរកប្រភពនៃបទល្មើស (អ្នករកស៊ីផល អនុផលព្រៃឈើ ធ្វើកិច្ចសន្យាបញ្ឈប់) ២.ទប់ស្កាត់ការរុករានដីចំការព្រៃដាំ នៅចំណុចចំការម៉ៃសាក់ ភូមិអូរថ្កូវ សង្កាត់រលាប ៣.ត្រូវរាយការណ៍ជាប្រចាំថ្ងៃតាមតេលក្រាមមកមន្ទីរអោយបានទៀងទាត់និង ៤.បង្កើនកិច្ចសហការមានលក្ខណៈ(+)ជាមួយអ្នកពាក់ពន្ធក្នុងការបង្ក្រាបបទល្មើសព្រៃឈើ។

ចំនួនអ្នកចូលទស្សនា
Flag Counter