ថ្ងៃចន្ទ១៥កើតខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ខែមិថុនា ឆ្នាំ២០១៩
ក្រុមការងារគម្រោងផលិតកម្មស្រូវពូជRIAPIP បានចុះពិភាក្សា ជាមួយសហគមន៍ស្នាដៃកសិករ ភូមិថ្មី ឃុំបឹងកន្ទួត ស្រុកក្រគរ ដើម្បីរៀបចំផែនការផលិតស្រូវពូជ និង ការព្យាករណ៍ប្រាក់ចំណូល~ចំណាយ
និងការងារទីផ្សារប្រគួតប្រជែងស្រូវ
ដែលមានអ្នកចូលសរុប១១រូប។ ក្នុងពេលនោះ ដែរក្រុមការងារបានរំលឹកឡើងវិញពី បច្ចេកទេសផលិតកម្មស្រូវពូជ និងបានបែងចែកស្រូវពូជទៅតាមផ្ទៃដីរបស់សមាជិក អនុវត្តក្នុងកិច្ចសន្យាចំនួន៣០គ.ក្រ/១ហិកតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម