មាតិកា
លទ្ធផលបង្រ្កាបបទល្មើសរបស់ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់
ចេញ​ផ្សាយ ១៨ មិថុនា ២០១៩
142

ថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០១៩ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ មាននាយផ្នែករដ្ឋបាល ជលផលក្រគរ នាយ នាយរងសង្កាត់រដ្ឋបាលជលផលកំពង់លួង កងកំលាំប្រដាប់អាវុធ ខេត្តពោធិ៍សាត់ មន្រ្តីកិច្ចសន្យា និងសហគមន៍នេសាទ កម្លាំង សរុបចំនួន ១៤ នាក់ កាណូតចំនួន ០៤ គ្រឿង បានបង្រ្កាបបទល្មើសនេសាទចំនួន ០៣ ករណី(ស្រុកក្រគរចំនួន ០២ ករណី និងស្រុកកណ្តៀង០១ករណី)។ ជាលទ្ធផលសម្រេចបានៈ

១-ដកបង្គោលជ្រុំដែលទើបនិងបោះ ជា មធ្យោបាយធ្វើអោយត្រីកុំ ទំហំ ៤០មx ៤០ម បង្គោលចំនួន ១៦០០ដើម រើយកទៅជ្រុំនៅ កន្លែងអភិរក្សជលផលកំពង់ប្រាក់។

២.បំផ្លាញចោលវត្ថុតាង :របាំងស្បៃមុងចំនួន ០២ ខ្សែ ប្រវែង ៣៥០ ម៉ែត្រ,របាំងសាច់អួនចំនួន០២ខ្សែប្រវែង៧០០ ម៉ែត្រលូកងស្បៃមុងចំនួន ០២មាត់,ក្បាលបរចំនួន ០២គ្រឿង,បង្គោល៣៥០ដើម។

៣-ចាក់លែងត្រីចំរុះទម្ងន់ ០៨គីឡូក្រាមចូលទន្លេវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter