មាតិកា
ចុះពិនិត្យ តាមដាន និងផ្តល់អនុសាសន៍ដល់កសិករដែលរងផលប៉ះពាល់ដំណាំស្រូវដោយដង្កូវហ្វូង បំផ្លាញ
ចេញ​ផ្សាយ ២២ មិថុនា ២០១៩
156

នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែជេស្ឋ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២២ មិថុនា ឆ្នាំ ២០១៩ លោកស្រី យឹម សុភី អនុប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតកម្មកសិកម្មបានសហការណ៍ជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំបានចុះពិនិត្យ តាមដាន និងផ្តល់អនុសាសន៍ដល់កសិករដែលរងផលប៉ះពាល់ដំណាំស្រូវដោយដង្កូវហ្វូង បំផ្លាញនៅក្នុងសង្កាត់លលកសនិងសង្កាត់ស្វាយអាត់ សរុបចំនួន១៤៤ហិកតា បើយោងតាមទិន្នន័យរបស់របស់មេភូមិចំនួន០៥ភូមិមានដូចខាងក្រោម៖

១-ភូមិផ្សារលើ ចំនួន៦៥ ហ.ត ក្នុងនោះចំនួន៣ ហ.ត រងផលប៉ះពាល់ធ្ងន់ធ្ងរ

២-ភូមិព្រែកស្តី ៧០ ហ.ត,ភូមិ លលកស ៣ ហ.ត ភូមិខ្មារ ៣០ ហ.ត និងភូមិអូរស្តៅ ៣ ហ.តរងការបំផ្លាញតិចតួចដោយសារ       មានវិធានការទប់ស្កាត់ទាន៉ពេលវេលា។ក្នុងពេលនោះដែរបានណែនាំគាត់អោយប្រើវិធានការណ៍កំចាត់បែបធម្មជាតិនៅដំណាក់កាលដំបូងសិន។ ក្នុងករណីកំចាត់មិនបានចាំបន្តប្រើវិធានការណ៍គីមីជាជំរើសចុងក្រោយបំផុត។

ចំនួនអ្នកចូលទស្សនា
Flag Counter