ថ្ងៃចន្ទ៧រោចខែជេស្ឋ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០១៩ក្រុមការងារមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងគណៈបញ្ជាការឯកភាពស្រុកក្រគរ បានចុះ ប្រតិបត្តិការត្រួតពិនិត្យនៅឃុំអន្សារចំបក់ នៅចំណុចខាងលើកញ្ចាញ់ច្រក ភូមិថ្គោលតូច បានប្រទះឃើញបទល្មើសកាប់ឆ្ការរាន ឈូសឆាយដីព្រៃលិចទឹកទំហំ ១១,១០ ហិចតា និងនៅចំណុច បង្គោលព្រំព្រៃលិចទឹកទី១ ភូមិក្បាលដំរី ប្រទះ ឃើញកាប់ឆ្ការរាន ឈូសឆាយដីព្រៃលិចទឹក ទំហំ ១៨.០០០ ម៉ែត្រការ៉េ។ ក្រុមការងារនឹងបន្តរកជនសង្ស័យដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ស្តីពីជលផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម