ថ្ងៃអង្គារ៍៨រោចខែជេស្ឋ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ ២០១៩ ជាមួយប្រធាន-អនុប្រធានការិយាល័យជំនាញ ប្រធាន អនុប្រធានការិយាល័យកសិកម្ម ក្រុង/ស្រុក និង ភ្នាក់ងារផ្សព្វផ្សាយឃុំតាមបណ្តាឃុំ សរុបចំនួន៤០នាក់/ស្រី ១០នាក់។កិច្ចប្រជុំនេះក្នុងគោលបំណង៖១.ក្តាប់សភាពការណ៍លទ្ធផលការងាររីកចំរើន បញ្ហាប្រឈមនានានៃការអនុវត្តនិង ដំណោះស្រាយ ២.លើកផែនការអនុវត្តបន្តឆមាសបន្ទាប់ ៣.បញ្ហាដង្កូវរយបំផ្លាញស្រូវរបស់កសិករ និងវិធានការពារនិងកំចាត់និង បញ្ហាផ្សេងៗ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម