មាតិកា
ការចុះបង្រ្កាបបទល្មើសនេសាទរបស់ខណ្ឌរដ្ឋបាលជលផល
ចេញ​ផ្សាយ ២៥ មិថុនា ២០១៩
111

ថ្ងៃអង្គារ៍៨រោចខែជេស្ឋ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុំ វិមល នាយខ័ណ្ឌដោយមានការចូលរួមពី នាយផ្នែករដ្ឋបាលជលផលក្រគរ នាយ នាយរងសង្កាត់រដ្ឋបាលជលផលកំពង់លួង និង កងកម្លាំងប្រដាប់អាវុធ កម្លាំងសរុបចំនួន ១២ នាក់ កាណូតចំនួន ៣គ្រឿង បានចុះប្រតិបត្តិការត្រួតពិពិត្យនិងបង្រ្កាបបទល្មើសជលផល នៅចំណុច ខាងលិចភូមិកំពង់ថ្គោល ឃុំ អន្សារ ចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាលទ្ធផល (បំផ្លាញចោល)

_ របាំងបរ ៥ ខ្សែ ប្រវែង ១៩៥០ ម៉ែត្រ

_ ក្បាលបរធ្វើពីស្បៃមុង ចំនួន ៥ គ្រឿង

_ បង្គោលចំនួន ៦៣០ ដើម 

_ របាំងស្បៃមុង ២ ខ្សែ ប្រវែង ៤០០ ម៉ែត្រ

_ លូស្បៃមុងចំនួន ២ មាត់  

_ បង្គោលចំនួន ៨០ ដើម 

_ ចាក់លែងត្រីចំរុះទម្ងន់ ៧ គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter