មាតិកា
សកម្មភាពចុះពិនិត្យការភ្ជួរាស់ដីព្រៃលិចទឹកខុសច្បាប់
ចេញ​ផ្សាយ ២៦ មិថុនា ២០១៩
106

ថ្ងៃពុធ ៩រោចខែជេស្ឋ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ខែមិថុនា  ឆ្នាំ២០១៩ ផ្នែករដ្ឋបាលជលផលរាំងទិល បានចុះសហការជាមួយអាជ្ញាធរឃុំអូរតាប៉ោង សហគមន៍នេសាទស្តុកឃ្លោក អនុភូមិព្រៃក្របៅ និងមន្រ្តីប៉ុស្តិ៍នគរបាលអូរតាប៉ោង ចុះពិនិត្យមើលការលួចភ្ជួររាស់ដីព្រៃលិចទឹកក្នុងតំបន់៣ធ្វើស្រែ នៅចំណុច គុមតូច ភូមិព្រៃក្របៅ ឃុំអូរតាប៉ោង ស្រុកបាកាន ដោយជនសង្ស័យបានភ្ជួររាស់ធ្វើស្រែ បណ្តោយ ១៥០ម ទទឹង ១០០ម ។រីឯឈ្មោះជនសង្ស័យកំពុងអោយមេភូមិស្រាវជ្រាវដើម្បីធ្វើ កំណត់អត្តសញ្ញាណនិងចាត់វិធានការតាមផ្លូវច្បាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter