ថ្ងៃព្រហស្បត្តិ៍ ១០រោចខែជេស្ឋ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទមានរៀបចំកិច្ចប្រជុំបូកសរុបការងារវិស័យកសិកម្មក្រោមអធិបតីភាពលោកឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពី លោក លោក ស្រី អនុប្រធានមន្ទីរ,ទីប្រឹក្សាគម្រោងASPIRE,ប្រធាន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក,ក្សេត្រសាស្រ្ត,ផលិតកម្ម និងបសុព្យាបាល,ផ្សព្វផ្សាយកសិកម្ម,កសិកម្មក្រុង/ស្រុក និងមន្រ្តីកសិកម្មស្រុក សរុប២២នាក់/ស្រី០១នាក់។
៚គោលបំណងនៃកិច្ចប្រជុំមានជារួមៈ
១.ក្តាប់សភាពការណ៍លទ្ធផលការងារបង្កបង្កើនផលស្រូវ និងដំណាំ រដូវវស្សា និងបញ្ហាប្រឈមនានារយៈពេលឆមាសទី១។
២.បញ្ហាដង្កូវរយបំផ្លាញដំណាំស្រូវនិង ការចាត់វិធានការធម្មជាតិ និងវិធានការគីមី
៣.បង្ហាញលទ្ធផលនៃការរកឃើញរបស់សវនករផ្ទៃក្នុង លើការអនុវត្តកម្មវិធីASPIRE
៤.ការរៀបចំបណ្តុំអាជីវកម្ម និងផែនការអាជីវកម្មលើក្រុមដំណាំស្រូវ បន្លែ និងចិញ្ចឹមសត្វ ផ្តោតលើ(ផែនការ ចំណាយ,ផលិត,ទីផ្សា,ការវិភាគប្រាក់ចំណេញនិងសាវតាក្រុមផលិត)។
៥.បញ្ហាផ្សេងៗ(និន្ទានុវត្តន៍នៃការប្រើប្រាស់បច្ចេកទេស និងបច្ចេកវិជ្ជាថ្មីដែលធន់និងការប្រែប្រួលអាកាសធាតុ)
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម