មាតិកា
ការត្រួតពិនិត្យបទល្មើសជលផល នៅចំណុចចន្លោះ បឹងប៉ាង និងក្ដាន់ធាក់ ភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៧ មិថុនា ២០១៩
290

ថ្ងៃព្រហស្បត្តិ៍ ១០រោចខែជេស្ឋ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា  ឆ្នាំ២០១៩ ក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ដោយមានការចូលរួម លោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ   លោក ហុក ម៉េងអាន នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង ក្រុមប្រឹក្សាឃុំអន្សាចំបក់ កងកម្លាំងប្រដាប់អាវុធ ប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្សាចំបក់ និងប្រជាកសិករបានចុះប្រតិបត្តិការត្រួតពិនិត្យបទល្មើសជលផល នៅចំណុចចន្លោះ បឹងប៉ាង និងក្ដាន់ធាក់ ភូមិថ្គោលធំ  ឃុំអន្សាចំបក់ ស្រុកក្រគរ  ខេត្តពោធិ៍សាត់ប្រទះឃើញទន្រ្ទានរុករានដីព្រៃលិចទឹកធ្វើកសិកម្មទំហំ ១៤,១៥ ហិចតា។ ក្រោយពីពិនិត្យរួចខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់បានរៀបចំសំណុំរឿងទៅសាលាដំបូងខេត្តពោធិ៍សាត់ដើម្បដកហូតយកដីមកវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter