ថ្ងៃសុក្រ ១១រោចខែជេស្ឋ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលអនុវត្តសកម្មភាពការងារកម្មវិធី គិតត្រឹមត្រីមាសទី២ ឆ្នាំ ២០១៩ ជាមួយ លោក ម៉េង សក័ភូសិទ្ធ តំណាង IFAD និង តំណាងលេខាធិការដ្ឋានចំនួន០៣រូប និង មានអញ្ជើញចូលរួមពី លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទីប្រឹក្សាកម្មវិធីASPIRE ខេត្តពោធិ៍សាត់,មន្រ្តីកម្មវិធីថ្នាក់ខេត្ត និង ថ្នាក់ស្រុកសរុបចំនួន២២រូប/ស្រី០៥រូប។ កិច្ចប្រជុំនេះមានគោលបំណងៈ១.ពិនិត្យលទ្ធផលអនុវត្ត សកម្មភាពការងារនិងបញ្ហាប្រឈមដែលបានអនុវត្តកន្លងមក ការពិភាក្សា ដោះស្រាយបញ្ហាជាអាទិភាពរួមគ្នានិង រៀបចំផែនការសកម្មភាពបន្តត្រីមាសទី៣បន្តទៀត។