នៅព្រឹកថ្ងៃសៅរ៍ ១១រោចខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ត្រូវនឹងថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០១៩ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបានចូលរួមកិច្ចប្រជុំពិភាក្សាពីបញ្ហាលើដំណាំស្រូវ បន្លែ និង ដំណាំឈើហូបផ្លែជាមួយលោក សួង សឿន ទីប្រឹក្សាបច្ចេកទេសកសិកម្មនិងក្រុមការងារ ដើម្បីរិះរកវិធានការការពារ ព្យាបាលនិង កំចាត់សត្វល្អិត និងជំងឺផ្សេងៗជាដើម ដែលមានការចូលរួមពី សហគមន៍កសិកម្ម កសិករ ដែលប្រកបរបរកសិកម្ម សរុប៣២/ស្រី០៣នាក់។ចំណុចដែលបញ្ហាកើតលើដំឡូងមី(ម៉ូសាអិច),ក្រូច(កើតស្លឹកប្រាក់) ជំងឺប្លាស់លើដំណាំស្រូវ និងដង្កូវរយបំផ្លាញ ,ជំងឺដំណាំធូរេន។
✡️សូមបញ្ជាក់ផងដែរ រៀងរាល់ព្រឹកថ្ងៃសៅរ៍ លោក លោកស្រី ពូ មីង ដែលមានបំណងចង់បង្កើនចំណេះដឹងបច្ចេកទេសផ្នែកកសិកម្ម រួមមានៈដំណាំស្រូវ ដំណាំបន្លែ ឈើហូបផ្លែ និងបច្ចេកទេសថ្មី នៃការបញ្ជាលើដំណាំឈើហូបផ្លែ(ស្វាយ មៀន តាងែន,ក្រូច និងដំណាំផ្សេងៗ)អាចមករៀនបាននៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានដោយឥតគិតថ្លៃ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម