នៅព្រឹកថ្ងៃសៅរ៍ ១១រោចខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ត្រូវនឹងថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០១៩ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ងួន ប៊ុណ្ណារ៉ា នាយខណ្ឌស្តីទីខណ្ឌរដ្ឋបាលព្រៃឈើ ពោធិ៍សាត់
បានចូលរួមក្នុងពិធីដាំកូនឈើចំរុះគ្រប់ប្រភេទជាង៤០០ដើមក្រោមអធិបតីភាព លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកាន ក្នុងបរិវេណវិទ្យាល័យព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ក្នុងគោលបំណងថែរក្សាបរិស្ថាន សោភណ្ឌភាព និងបង្កើនចំណេះដឹងដល់សិស្សានុសិស្សអោយចេះស្រលាញ់ដើមឈើ និងថែរក្សាសម្បត្តិធម្មជាតិអោយបានគង់វង្សតកូនចៅជំនាន់ក្រោយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម