ថ្ងៃ អាទិត្យ ១៣ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ មិថុនា២០១៩ ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ សហការជាមួយអាជ្ញាធរឃុំរាំងទិល និងអង្គការFact បានធ្វើពិធីទិវាមច្ឆជាតិថ្នាក់ឃុំដែលមានអ្នកចូលរួមសរុប៨៦នាក់/ស្រី២២នាក់នៅក្នុងសហគមន៍នេសាទកោះព្រែករាំងទិល និងបានធ្វើការព្រលែងត្រីចូលក្នុងកន្លែង អភិរក្សរបស់សហគមន៍ចំនួន១.១០០ក្បាល ក្នុងនោះមានប្រភេទត្រី ប្រា ត្រីពោ ត្រីក្រាញ់ ត្រីក្រាយ
ត្រីអណ្តែង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម