ថ្ងៃអាទិត្យ ១៣រោចខែជេស្ឋ ឆ្នាំកុរ ឯកសក័ ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនាឆ្នាំ ២០១៩ លោកស្រី សែម សុធា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានចូលរួមកម្មវិធីបញ្ជ្រាបមេត្រីភាពបរិស្ថាន ក្រោមប្រធានបទ "រួមគ្នាដេីម្បីមេត្រីភាពបរិស្ថាន និងលេីកទឹកចិត្តមេត្រីភាព បរិស្ថាន" នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមអធិបតីភាព ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិកាក្រសួងបរិស្ថាន លោកជំទាវ ងិន លីណា អគ្គនាយនៃអគ្គនាយកដ្ឋានចំណេះដឹង នឹង ពត៌មានបរិស្ថាន និង ឯកឧត្តម ចេង ឡៃ អភិបាលរងនៃគណះអភិបាលខេត្ត។គោលបំណងនៃកម្មវិធីគឺ : បញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋលើបរិស្ថាន ការប្រើប្រាស់បច្ចេកវិទ្យាបរិស្ថានការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម