ថ្ងៃចន្ទ ១៤រោចខែជេស្ឋ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ខែកក្កដា ឆ្នាំ២០១៩ លោកឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួមជាមួយលោកនាយខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលជលផលបានចូលរួមទិវាមច្ឆជាតិ០១កក្កដា នៅអាងទឹកបឹងស្នោ សង្កាត់សំរោងក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ចូលរួមក្នុងទិវានេះ រួមមាន៖ ព្រះសង្ឍ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី អង្គការជាតិ អន្តរជាតិ មន្រ្តីរាជការ សិស្សានុសិស្ស និងបងប្អូនជនរួមជាតិចូលរួមប្រមាណជា៣២៧៥នាក់។គោលបំណងនៃការប្រារព្ធទិវាមច្ឆជាតិ គឺដើម្បីបំផុសចលនាបងប្អូនជនរួមជាតិឲ្យយល់ដឹងអំពីសារៈ សំខាន់នៃធនធានជលផល ព្រមទាំង ចូលរួមក្នុងការថែរក្សា និងអភិរក្សពូជត្រីក្នុងស្រុក ប្រភេទត្រីកំពុងរងគ្រោះជិតផុតពូជ ក៏ដូចជា ការអភិរក្សជីវៈចម្រុះផ្សេងៗទៀតឱ្យបានគង់វង្សដើម្បីធានានិរន្តរភាពធនធានជល ផល ពិសេស មច្ឆជាតិដែលជាអាហារប្រពៃណីរបស់ខ្មែរយើងសម្រាប់ផ្គត់ផ្គង់ជីវភាព ធានាសន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម