ថ្ងៃអង្គារ៍ ១កើត ខែអាសាឍឆ្នាំកុរ ពស ២៥៦៣ ត្រូវនិងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចូលរួមកិច្ចប្រជុំចលនាប្រឡងប្រណាំង ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម អុឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ដោយមានការចូលរួមពី មន្ទីរនិងអង្គ ភាពពាក់ព័ន្ធក្នុងខេត្ត។កិច្ចប្រជុំនេះមានគោលបំណងឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត និងសាលាក្រុងបានយល់ពី ស្តង់ដា និងផ្តល់របាយការណ៍។ការប្រឡងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិមាន៧ សូចនាករគោល៣៣ និងសូចនាករលម្អិត៧៧។ ដោយឡែកការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាត អាស៊ានមាន៧ សូចនាករគោល២៨ និងសូចនាករលម្អិត១០៨។ កិច្ចការទាំងអស់នេះ ឯកឧត្តមបានបញ្ជាក់ថា គ្មានអ្វីធ្វើមិនកើតនោះទេ កត្តាសំខាន់នោះគ្រប់មន្ទីរ អង្គភាព ពាក់ព័ន្ធក្នុងខេត្ត និងសាលាក្រុងត្រូវរួមគ្នាធ្វើ រួមគ្នាគិត និងរួម គ្នាអភិវឌ្ឍន៍ ពេលនោះពិតជាទទួលបានជោគជ័យ បានពិន្ទុខ្ពស់ ចាប់ពី ៦៥ឡើងទៅ ដើម្បីចូលរួមប្រឡងប្រណាំងថ្នាក់អាស៊ានបន្តទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម