ថ្ងៃពុធ២កើតខែអាសាឍ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ និងលេខាធិការដ្ឋានខេត្ត ក្រោមការដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម អុឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តពោធិសាត់ នៅសាលាបណ្តុះបណ្តាលបន្តនៃមន្ទីរសុខាភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីក្រុមការងារពិសេសសរុបចំនួន ៣២នាក់/ស្រី១២នាក់។គោលបំណងនៃកិច្ចប្រជុំរួមមានៈ បង្ហាញនិងអានរបាយការណ៍ប្រជុំលើកមុន,ស្ថានភាពទូទៅ លទ្ធផលនៃកិច្ចសហការជាមួយដៃគូក្នុងអនុវត្តផែនការប្រតិបត្តិនិង ពិភាក្សាដោះស្រាយបញ្ហាប្រឈមនៃការអនុវត្ត អនុសាសន៍ និងផែនការបន្ទាប់។សម្រាប់ក្រុមការងារបានសម្រច:ជ្រើសរើសអនុភូមិតាមបណ្តាភូមិជាយុវជនជួយការងារជំងឺគ្រុនចាញ់និងគ្រុនឈាម និងបង្កើតក្រុមយុវជនប្រយុទ្ធនិងប្រឆាំងជំងឺគ្រុនចាញ់ និងគ្រុនឈាមសម្រាប់ខេត្តពោធិ៍សាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម