មាតិកា
កិច្ចប្រជុំពង្រឹងសមត្ថភាពដល់ក្រុម និងសហគមន៍ ផលិតបន្លែសុវត្ថិភាព
ចេញ​ផ្សាយ ០៤ កក្កដា ២០១៩
94

ថ្ងៃពុធ២កើត ខែអាសាឍ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារមន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដឹកនាំដោយលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងលោក ហៃ ធូរ៉ាអនុប្រធានមន្ទីរ ព្រមទាំងក្រុមការងារដំណាំបន្លែស្រុកបាកានបានរៀបចំកិច្ចប្រជុំពង្រឹងសមត្ថភាពដល់ក្រុម និងសហគមន៍ ផលិតបន្លែសុវត្ថិភាពដែលមានកសិករ ចូលរួមសរុប១៥នាក់/ស្រី០៥នាក់ នៅភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ។ប្រធានបទសំខាន់ថ្ងៃនេះ ស្តីពី ពង្រឹងលើការដាំដុះអនុវត្តតាមបច្ចេកទេសកសិកម្មល្អ ការប្រើប្រាស់ជីធម្មជាតិ កំប៉ុស្តិទឺក ការផ្សំថ្នាំពុលធម្មជាតិ ក្នុងការគ្រប់គ្រងកត្តាចង្រៃលើដំណាំបន្លែ ការងារកត់ត្រាកសិកម្មល្អ ផែនការដាំដុះ  និងទីផ្សារបន្លែ ។ក្រុមការងារក៏បានចុះពិនិត្យ ការដាំដុះបន្លែរបស់កសិករ ព្រមទាំងបានធ្វើការណែនាំ ដល់កសិករពីការថែទាំ និងការគ្រប់កត្តាចង្រៃនៅក្នុងចំការផ្ទាល់ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter