ថ្ងៃព្រហស្បត្តិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយក្រុមលេខាធិការដ្ឋានខេត្ត សរុប ២០នាក់/ស្រី០៣រូប នៅមន្ទីរទេសចរណ៍ ក្នុងគោលបំណងពិភាក្សានិងបំពេញសូចនករ៥ និងលក្ខណៈវិនិច្ឆ័យ១០៨ ដើម្បីមានឯកសារភស្តុតាង សម្រាប់ប្រលងប្រណាំងទីក្រុងស្អាតអាស៊ាន សម្រាប់ក្រុងពោធិ៍សាត់។លទ្ធផលនៃកិច្ចប្រជុំបានសម្រេច រាល់ឯកសារដែល រដ្ឋបាលខេត្ត ក្រុង មន្ទីរ និងអង្គភាព ត្រូវបញ្ជូនឯកសារតាមជំនាញ និងសូចនាករដែលបាន កំណត់មកក្រុមការងារយ៉ាងយូរថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩។ ដោយឡែកមន្ទីរកសិកម្ម សូចនាករដែលបំពេញទាក់ទងនឹងសហគមន៍ព្រៃឈើ និងឡជីវឧស្ម័នដែលមានក្នុងក្រុងពោធិ៍សាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម