ថ្ងៃ សុក្រ ៥ កើត ខែអាសាឍ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០១៩ ក្រុមការងារផ្នែករដ្ឋបាលជលផលក្រគរ សហការណ៍ជាមួយសង្កាត់រដ្ឋបាលជលផលកំពង់លួង និងកងកម្លាំងប្រដាប់អាវុធកម្លាំងសរុបចំនួន០៨នាក់កាណូតចំនួន ២គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផល នៅចំណុច កំពង់ឃ្នាស់ដល់ជ្រោយស្ដី ឃុំ ក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ជាលទ្ធផលបាន ០១ករណី (បំផ្លាញចោល)រួមមាន:
_ របាំងសាច់អួន ២ ខ្សែ ប្រវែង ៥៨០ ម៉ែត្រ
_ លូកងសាច់អួន ចំនួន ២ មាត់
_ បង្គោលចំនួន ៧០ ដើម
_ របាំងស្បៃមុង ២ ខ្សែ ប្រវែង ៤៣០ ម៉ែត្រ
_ លូស្បៃមុងចំនួន ២ មាត់
_ បង្គោលចំនួន ៦០ ដើម
_ ចាក់លែងត្រីចំរុះទម្ងន់ ១៣ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម