មាតិកា
កិច្ចប្រជុំពង្រឹងសមត្ថភាពដល់ក្រុមផលិតបន្លែសុវត្ថិភាពភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៦ កក្កដា ២០១៩
150

ថ្ងៃសៅរ៍ ៥កើតខែអាសាឍ ឆ្នាំកុរ​​ ពស ២៥៦៣ ត្រូវនឹងថ្ងៃ០៦ខែកក្កដា ឆ្នាំ២០១៩ លោកស្រី សួង កញ្ញា​ និង លោកស្រី ទឹម​ ចាន់លីី  ក្រុមមន្រ្តីទទួលបន្ទុកដំណំាបន្លែប្រចំាស្រុកកណ្តៀងបានចុះធ្វេីការសម្របសម្រួលក្នុងកិច្ចប្រជុំពង្រឹងសមត្ថភាពដល់ក្រុមផលិតបន្លែសុវត្ថិភាពភូមិជ្រែង ឃុំស្វាយលួង  ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលមានកសិករចូលរួមសរុប ១៥នាក់,ស្រ្តី១២នាក់។ កិច្ចប្រជុំនេះបានអនុវត្តឡេីងដេីម្បីពង្រឹងការដំាដុះបន្លែដោយអនុវត្តតាមបច្ចេកទេសGAP ក្រោមប្រធានបទសំខាន់ៗដូចជា:
១.ការប្រេីប្រាស់ជីធម្មជាតិ
២.ការផ្សំថ្នំាពុលធម្មជាតិ
៣.ការគ្រប់គ្រងកត្តាចង្រៃលេីដំណំា
៤.ការកត់ត្រាផលិតកម្មបន្លែ
បន្ទាប់ពីសិក្សាទ្រឹស្តីរួចក្រុមមន្រ្តីបន្លែស្រុកកណ្តៀងបានចុះពិនិត្យនិងផ្តល់ប្រឹក្សាបច្ចេកទេសដល់កសិករនៅចំការផ្ទាល់ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter