មាតិកា
ប្រជុំដោះស្រាយ និងផ្សព្វផ្សាយដីព្រៃលិចទឹកតំបន់២ និង៣ ក្នុងឃុំ អន្សាចំបក់ ស្រុកក្រគរ
ចេញ​ផ្សាយ ០៨ កក្កដា ២០១៩
102

ថ្ងៃ អាទិត្យ ៦ កើត ខែអាសាឍ ឆ្នាំកុរ ពស

២៥៦៣ ត្រូវនឹងថ្ងៃទី០៧ខែកក្កដា ឆ្នាំ ២០១៩ លោក ហុក ម៉េងអាន នាយសង្កាត់រដ្ឋបាលជលផល កំពង់លួងបានចូលរួមប្រជុំដោះស្រាយ និងផ្សព្វផ្សាយដីព្រៃលិចទឹកតំបន់២ និង៣ ក្នុងឃុំ អន្សាចំបក់ ស្រុកក្រគរ ក្រោមអធិបតីភាព ឯកឧត្តម ចេង ឡៃ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ទឹម សារិន សមាជិកក្រុមប្រឹក្សាស្រុក និងលោក លីវ សេងហ៊ីម អភិបាលនៃគណៈអភិបាលស្រុកក្រគរ នៅសាលប្រជុំសាលាឃុំអន្សាចំបក់។ជាលទ្ធផលពីការផ្សព្វផ្សាយប្រជាជនបានយល់ដឹងច្បាស់ ពីដីព្រៃលិចទឹកតំបន់២ និង៣ និងរួមគ្នាថែរក្សាព្រៃជាជំរកត្រីពងកូននិងជាមជ្ឈដ្ឋានរស់នៅរបស់មច្ឆាជាតិ។

ចំនួនអ្នកចូលទស្សនា
Flag Counter