មាតិកា
ពិនិត្យការចិញ្ចឹមទាយកសាច់ និងស៊ុត របស់កសិករ នៅភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន របស់ឯកឧត្តម អភិបាលខេត្ត
ចេញ​ផ្សាយ ០៨ កក្កដា ២០១៩
218

ថ្ងៃចន្ទ ៧កើតខែអាសាឍ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែ កក្កដាឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចូលរួមដំណើរជាមួយឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងប្រតិភូថ្នាក់ខេត្ត ថ្នាក់ដឹកនាំស្រុកបាកាន ចុះពិនិត្យការចិញ្ចឹមទាយកសាច់ និងស៊ុត របស់កសិករ នៅភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន ដើម្បីស្វែងយល់ពីស្ថានភាពទូទៅ នៃផលិតកម្មចិញ្ចឹមទា និងទីផ្សា បញ្ហាប្រឈមនានានៃការប្រកបមុខរបរ និង ដំណោះស្រាយផ្ទាល់របស់កសិករ។ក្នុងករណីមានបញ្ហាជំងឺ និងព្យាបាលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងគាំទ្រពេញទំហឹង ជួយជាបច្ចេកទេសដល់មូលដ្ឋានផ្ទាល់ក្នុងករណីប្រជាពលរដ្ឋត្រូវការ។ក្នុងពេលនោះដែរឯកឧត្តម អភិបាល និង ប្រតិភូអមអំណើរបានពិនិត្យប្រព័ន្ធប្រលាយទឹក និង បរិមាណផ្គត់ផ្គង់ទឹក ដល់ការប្រើប្រាស់សម្រាប់គ្រួសារ ការងារស្រែ ចំការ ការដាំបន្លែ និង ចិញ្ចឹមសត្វដោយរិះរកមធ្យោបាយយុទ្ធសាស្រ្តជាអាទិភាពដោយមានការគាំទ្រពីស្ថាប័នជំនាញ ពាក់ព័ន្ធដោយធ្វើយ៉ាងណា មានទឹកគ្រប់គ្រាន់ក្នុងវិស័យកសិកម្ម និង អភិវឌ្ឍន៍ជនបទ នៅពេលអនាគត។

ចំនួនអ្នកចូលទស្សនា
Flag Counter