ថ្ងៃចន្ទ ៧កើតខែអាសាឍ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែ កក្កដាឆ្នាំ២០១៩ លោក ហៅ ចាន់ដារ៉ា មន្រ្តីបច្ចេកទេសផលិតពូជ នៃគម្រោងRIAPIP បានចុះសម្របសម្រួលការងារកសាងផែនការជំនួញផលិតកម្មដំណាំស្រូវ នៅសហគមន៍កសិកម្ម ត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ដែលមានអ្នកចូលរួមជាសមាជិកក្រុមផលិតពូជសរុប ១០នាក់ /ស្រី០៣នាក់។គោលបំណងជារួម១. បង្ហាញពីទស្សនៈទាននៃគំនិតជំនួញ ២.ការព្យាករណ៍នៃចំណូល-ចំណាយផលិតកម្មដំណាំស្រូវ ៣.ពិភាក្សា រៀបចំផែនការផលិត ផែនការទីផ្សារ ការបែងចែកផលប្រយោជន៍ និង ពង្រាងផែនការជំនួញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម