ថ្ងៃពុធ០៩កើតខែអាសាឍ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ខែ កក្កដាឆ្នាំ២០១៩ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដឹកនាំដោយលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចុះផ្សព្វផ្សាយដល់កសិករចិញ្ចឹមទាក្នងភូមិ អណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកានដែលមានអ្នកចូលរួមសរុបចំនួន១១នាក់។ខ្លឹមសារនៃការផ្សព្វផ្សាយរួមមានៈ១.កាធ្វើជីវសុត្ថិភាពជាប្រចាំដល់ទ្រុង
ទារចៀសវាងការបះពាល់អ្នកជិតខាងនិងបរិស្ថាន
២.អត្ថប្រយោជន៍នៃការសាងសង់ឡជីវឧស្ម័ននិង ផ្សព្វផ្សាយអំពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ជាពិសេសត្រូវបង្កើនកិច្ចសហការនិងផ្តល់ដំណឹងបន្ទាន់នៅពេលមានសត្វឈឺទៅភ្នាក់សុខភាពសត្វភូមិបសុពេទ្យស្រុក ប្ញុ ខេត្ត។ ក្នុងពេលនោះដែរបានអនុវត្តជីសុវត្ថិភាពទ្រុងទា ( បាញ់ថ្នាំ TH4) ចំនួន ១១ទ្រុង និងទីសត្តឃាត០២កន្លែង ក្នុងស្រុកបាកានផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម