ថ្ងៃព្រហស្បត្តិ៍៩កើតខែអាសាឍ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ខែ កក្កដា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមជាគណៈធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី« បច្ចេកទេសពិឃាតសត្វជ្រូក គោ ក្របី ប្រកបដោយមនុស្សធម៌ »ដែលរៀបចំដោយនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការណ៍ជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែល មានអ្នកចូលរួមសរុប ៦០នាក់/ ស្រី ០៩ នាក់។គោលបំណងសំខាន់ បង្កើនសមត្ថភាព ចំណេះដឹង ជំនាញដល់មន្រ្តីផលិតកម្ម និង បសុព្យាបាល ដែលប្រចាំការនៅតាមសត្វឃាតដ្ឋាន អាជីវកម្ម ពិឃាតសត្វ ម្ចាសើសត្វឃាតដ្ឋាន និង អ្នកពាក់ពន្ធលើបទដ្ឋានបច្ចេកទេសក្នុងការពិនិត្យតាមដានសុខុមាលភាពសត្វ ការដឹកជញ្ជូន និង ដំណើរការនៃការពិឃាតសត្វ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម