ថ្ងៃសុក្រ១១កើតខែអាសាឍ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ខែ កក្កដា ឆ្នាំ២០១៩១ ក្រុមការងារមន្ទីរកសិកម្ម ដឹកនាំដោយ លោក ឡាយ វិសិដ្ឋ រួមជាមួយលោកនាយកអង្គការEPDOបានចុះ ពិនិត្យមើលស្ថានភាពនៃការដាំបន្លែសុវត្ថិភាព និងដំណាំផ្សេងៗទៀត នៅក្នុងភូមិ ដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់។ពេលនោះដែរ ក្រុមការងារបានពន្យល់ណែនាំពីរបៀបដាំបន្លែតាមស្តង់ដាGAP និងវិធានការសំខាន់សម្រាប់ការពារ និងកំចាត់សត្វល្អិតតាមបែបធម្មជាតិ ការគ្រប់គ្រងទឹក ការផ្សំជីធម្មជាតិ និងស្វែងរកទីផ្សារបន្ថែម ដើម្បីបំពេញសេចក្តីត្រូវការរបស់កសិករ ផ្សាភ្ជាប់និងជីវភាពរស់នៅ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម