មាតិកា
ការចុះអធិការកិច្ចជីកសិកម្មនិងថ្នាំកសិកម្មនៅស្រុកបាកាន
ចេញ​ផ្សាយ ១៣ កក្កដា ២០១៩
133

ថ្ងៃសុក្រ១១កើតខែអាសាឍ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ខែ កក្កដា ឆ្នាំ២០១៩ លោក ឡេង ចិន្តាមុនី ប្រធានការិយាល័យនីតិកម្មកសិកម្មនិងមន្រ្តីបានចុះអធិការកិច្ចជីកសិកម្មនិងថ្នាំកសិកម្មនៅស្រុកបាកានបាន៥ដេប៉ូក្នុងនោះ ៣ដេប៉ូនៅភូមិមេទឹក និង២ដេប៉ូនៅឃុំតាលោ។គោលបំណងនៃការធ្វើអធិការកិច្ច ណែនាំនិងពន្យល់បន្ថែមដូចជាៈ 
១.ទុកដាក់ និងការតាំងលក់សំភារៈកសិកម្មអោយមានរបៀបរៀបរយ
២.លក់សំភាៈកសិកម្មដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង  កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៣.ម្ចាស់អាជីវកម្មត្រូវមានភាពស្មោះត្រង់និងមុខរបរ។
៤.ម្ចាស់ដេប៉ូត្រូវសហការជាមួយការិយាល័យក្នុងការទប់ស្កាត់ការអាជីវកម្ម ជីកសិកម្ម និងថ្នាំកសិកម្មខុសច្បាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter