ថ្ងៃសុក្រ១១កើតខែអាសាឍ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ខែ កក្កដា ឆ្នាំ២០១៩ លោក ផាត់ សារុន ប្រធានការិយាល័យបានដឹកនាំកិច្ចប្រជុំប្រចាំខែ កក្កដា ឆ្នាំ២០១៩ ដែលចូលរូមពី លោក លោកស្រីអនុប្រធានការិយាល័យ ផ្នែកផលិតកម្ម និងបសុព្យាបាលស្រុក/ក្រុង សរុប១៥រូប។របៀបវារៈនៃកិច្ចប្រជុំ:
១.ត្រួតពិនិត្យលទ្ធផលការងារបូកសរុបដំណោះស្រាយបញ្ហាជួបប្រទះកន្លងមក
២.ដាក់ចេញនូវផែនការការងារបន្ត សម្រាប់ខែបន្ទាប់
-ពង្រឹងការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្រ្វិក
-ត្រួតពិនិត្យចលនាជ្រូកនាំចូល បាញ់ថ្នាំសម្លាប់មេរោគមធ្យោបាយ លើសម្ភារ:ដឹកជញ្ជូន នៅទីសត្តឃាតជាប្រចាំ ត្រួតពិនិត្យសាច់នៅទីសត្តឃាតនិង កន្លែងតាំងលក់
-ប្រជុំអាជីវករដឹកនាំជ្រូកចូលចេញក្នុងខេត្តដើម្បី ដាក់វិធានការ។
-ចុះប្រជុំផ្សព្វផ្សាយដល់ក្រុមកសិករចិញ្ចឹមជ្រូកនិងបាញ់ថ្នាំសម្លាប់មេរោគតាម ទ្រុងជ្រូកចិញ្ចឹម ។
-ពង្រឹងការត្រួតពិនិតចលនាគោ ក្របីនាំចេញ(ដើមទី)
-រៀបចំផែនការចុះយុទ្ធនាការចាក់វ៉ាក់សាំងសាទឹកចាប់ផ្តើមពីដើមខែ សីហា ឆ្នាំ២០១៩
-ពង្រឹងពីភារ:កិច្ចការងារទទួលខុសត្រូវដែលបាន. ចែករបស់ថ្នាក់ដឹកនាំនិងមន្ត្រី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម