មាតិកា
ការរៀបចំផែនការអាជីវកម្មសម្រាប់អនុវត្តបណ្តុំអាជីវកម្មដល់សហគមន៍កសិកម្ម
ចេញ​ផ្សាយ ១៣ កក្កដា ២០១៩
130

ថ្ងៃសុក្រ១១កើតខែអាសាឍ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ខែ កក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តបានរៀបចំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ២០១៩ និងការរៀបចំផែនការអាជីវកម្មសម្រាប់អនុវត្តបណ្តុំអាជីវកម្មដល់សហគមន៍កសិកម្ម ក្រោមការដឹកនាំពីលោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ និងជាអនុប្រធានអនុកម្មវិធីASPIRE ខេត្ត ព្រមទាំងមានការចូលរួមពីក្រុមទីប្រឹក្សាកម្មវិធី ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ដឹកនាំនិងមន្ត្រីកសិកម្មក្រុងស្រុកសរុប ៣៥នាក់ ស្រ្តី ៦នាក់។ ជាលទ្ធផលបានសម្រេចចេញនូវពង្រាងផែនការអាជីវកម្មសម្រាប់ ១៩សហគមន៍/អង្គការ និងកសិករ ដែលគ្រោងនឹងគាំទ្រសម្រាប់ខែបន្ទាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter