មាតិកា
ការចុះណែនាំពីរបៀបដាំបន្លែតាមស្តង់ដាGAP និងវិធានការសំខាន់សម្រាប់ការពារ
ចេញ​ផ្សាយ ១៣ កក្កដា ២០១៩
170

ថ្ងៃសៅរ៍១២កើតខែអាសាឍ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ខែ កក្កដា ឆ្នាំ២០១៩ លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត រួមជាមួយ លោក មួន វុឌ្ឍី   អនុប្រធានការិយាល័យផលិតកម្ម ផលិតកម្ម និងបសុព្យសបាល បានចុះ  ពិនិត្យមើលស្ថានភាពនៃការដាំបន្លែសុវត្ថិភាព និងដំណាំផ្សេងៗទៀត នៅក្នុងភូមិអូរថ្កូវ សង្កាត់ រលាប ក្រុងពោធិ៍សាត់។ក្នុងពេលនោះដែរ ក្រុមការងារបានពន្យល់ណែនាំពីរបៀបដាំបន្លែតាមស្តង់ដាGAP និងវិធានការសំខាន់សម្រាប់ការពារ និងកំចាត់សត្វល្អិតតាមបែបធម្មជាតិ ការគ្រប់គ្រងទឹក ការផ្សំជីធម្មជាតិ និងជំរុញការដាំបន្លែបន្ថែមតាមប្រតិទិនរដូវកាល ជៀសវាងបន្លែលើសពីតម្រូវការអ្នកប្រើប្រាស់និងធ្វើអោយតំលៃទាប ខាតបង់ចំណូលរបស់កសិករយើង។

ចំនួនអ្នកចូលទស្សនា
Flag Counter