មាតិកា
អភិបាលខេត្តចុះត្រួតពិនិត្យនិងទប់ស្កាត់ ការទន្រ្ទានដីព្រៃក្នុងតំបន់ការពារធម្មជាតិ នៅឃុំ អូរសោម ស្រុកវាលវែង
ចេញ​ផ្សាយ ១៤ កក្កដា ២០១៩
147

ថ្ងៃអាទិត្យ១៣កើតខែអាសាឍ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ខែ កក្កដា ឆ្នាំ២០១៩ លោក ជា ហួត នាយផ្នែករដ្ឋបាលព្រៃឈើវាលវែង តំណាងលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចូលរួមអមដំណេីរឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តចុះត្រួតពិនិត្យនិងទប់ស្កាត់ ការទន្រ្ទានដីព្រៃក្នុងតំបន់ការពារធម្មជាតិ នៅឃុំ អូរសោម ស្រុកវាលវែង ដែលមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងរាស្រ្ត  សាមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាល អភិបាល អភិបាលរងស្រុក ប្រធាន- អនុប្រធានមន្ទីរនានាជុំវិញខេត្ត ក្រុមការងារចុះជួយឃុំអូរសោម កងកម្លាំងប្រដាប់អាវុធទាំងបី លោកមេឃុំ មេភូមិ និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដើម្បីស្តាប់អនុសាសន៍និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ប្រកបដោយគតិបណ្ឌិត និងស្របតាមគោលនយោយដីធ្លីរបស់រាជរដ្ឋាភិបាលក្នុងនាមជាបង ជាប្អូន ជាកូន ក្នុងក្រុមគ្រួសារតែមួយក្នុងខេត្តពោធិ៍សាត់របស់យើងទាំងអស់គ្នា។

ចំនួនអ្នកចូលទស្សនា
Flag Counter