មាតិកា
ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជកាមន្ទីររបស់ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
ចេញ​ផ្សាយ ១៦ កក្កដា ២០១៩
183

ថ្ងៃអង្គារ៍ ១៥កើត ខែអាសាឍ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ខែ កក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ     បានប្រារព្វពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលជលផល ព្រៃឈើ និងមន្រ្តីក្រោមឱវាទមន្ទីរ សរុប ៧៨ រូប /ស្រី២៦រូប ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
កម្មវិធីនេះក្នុងគោលបំណងសំខាន់រួមមានៈ១-ស្វែងយល់ពីស្ថានទូទៅនៃលទ្ធផលការងារវិស័យកសិកម្ម និងបញ្ហាប្រឈម កន្លងមក ២-ការបង្រ្កាប បទល្មើសនេសាទ និងព្រៃឈើ ៣-បង្កើនភាពស្និទស្នាល និងសួរសុខទុក្ខមន្រ្តីរាជការក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ  ជាគ្រួសារដ៍ធំមួយនិងស្វែងយល់ពីកង្វល់ ឬបញ្ហាប្រឈមរបស់មន្រ្តីម្នាក់ពេលបំពេញការងារ ៤.ក្តាប់បាននូវ សំណូមពរសំខាន់របស់ថ្នាក់ដឹកនាំ និងមន្រ្តីដើម្បីទទួលបានជាអនុសាសន៍ល្អពីឯកឧត្តម រដ្ឋលេខាធិការ សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មក្នុងខេត្តនាពេលអនាគត។
ពេលនោះ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានរាយការណ៍សង្ខេបពីស្ថានភាពមន្រ្តីរាជការ និងលទ្ធផល
ការងារតាមជំនាញសំខាន់ៗ និងបញ្ហាប្រឈមមួយចំនួន 
ដូចជា:គ្រោះរាំងស្ងួត ដង្កូវហ្វូងបំផ្លាញ  បទល្មើសជលផលនិងព្រៃឈើ ខ្វះមន្រ្តីរាជការ សេចក្តីរាយកាណ៍និងការចុះព័ត៌មានមិនពិតពីសំណាក់កាសែតមួយចំនួន ដែលប៉ះពាល់កិត្តិយសដល់មន្ទីរ។
ចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់អនុសាសន៍ថ្លៃថ្លាសម្រាប់ជូនដល់មន្ទីរនូវចំណុចសំខាន់
ដូចជាៈ១.បង្កើនសាមគ្គីភាពផ្ទៃក្នុង ស្រលាញ់រាប់អាន ក្នុងនាមមហាគ្រួសារកសិកម្ម
២.លើកទឹកចិត្តមន្រ្តីដោយតំលើងកាំប្រាក់ (២ឆ្នាំម្តង)និងផ្តល់គ្រឿងឥស្សរយយសជូនមន្រ្តីដែលមានស្នាដៃល្អក្នុងការងារ
៣.បង្កើនការទប់ស្កាត់បទល្មើសព្រៃឈើ និងជលផលអោយបានខ្លាំងខ្លាថែមទៀត
៤.ទប់ស្កាត់ការនាំចូលជ្រូកដែលមានជំងឺប៉េស្តអាហ្រ្វិក, ចាត់វិធានការការពារ,ផ្សព្វផ្សាយបន្ថែម និងការចុះធ្វើ      ជីវសុវត្ថិភាពតាមទីតាំងសំខាន់ៗ
៥.ជួយអន្តារគមន៍បញ្ហាគ្រោះរាំងស្ងួតនៅតាមមូលដ្ឋាន និងរាយការណ៍ជាប្រចាំ ជូនរដ្ឋបាលខេត្តនិងក្រសួងដើម្បីជួយគាំទ្រដោះស្រាយបញ្ហាទាន់ពេលវេលា។
៦.មន្រ្តីរាជការទាំងអស់របស់មន្ទីរកសិកម្ម សូមកុំរាយការណ៍ព័ត៍មានអ្វីដែលមិនពិត ឬជាលក្ខណៈបំភ្លៃទៅដល់ស្ថាប័នផ្សេងៗ ដែលគេចង់បានក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះ ថ្នាក់ដឹកនាំ មន្រ្តី និងមន្ទីរកសិកម្មរបស់យើងទាំងមូល។

ចំនួនអ្នកចូលទស្សនា
Flag Counter