ថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារផ្នែករដ្ឋបាលជលផលក្រគរ សហការណ៍ជាមួយសង្កាត់រដ្ឋបាលជលផលកំពង់លួងនិងកងកម្លាំងប្រដាប់អាវុធ កម្លាំងសរុបចំនួន ០៦ នាក់ កាណូតចំនួន ២គ្រឿង បានចុះប្រតិបត្តិការត្រួតពិពិត្យនិងបង្រ្កាបបទល្មើសជលផល នៅចំណុច ខាងកើតកំពង់លួងដល់កំពង់ឃ្នាស់ភូមិកំពង់លើ ឃុំ ក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។*ជាលទ្ធផល (បំផ្លាញចោល)រួមមាន:
_ របាំងសាច់អួន ២ ខ្សែ ប្រវែង ៥១០ ម៉ែត្រ
_ ក្បាលបរ ចំនួន ២ គ្រឿង
_ បង្គោលចំនួន ៩០ ដើម
_ របាំងស្បៃមុង ៥ ខ្សែ ប្រវែង ១២០០ ម៉ែត្រ
_ លូស្បៃមុងចំនួន ៥ មាត់
_ បង្គោលចំនួន ១៤០ ដើម
_ ចាក់លែងត្រីចំរុះទម្ងន់ ៣០ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម