ថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៩ លោកស្រី សែម សុធា អនុប្រធានមន្ទីរបានចូលរួមប្រជុំ ត្រៀមចាប់ផ្តើម អនុវត្តន៍គម្រោង EmPower ស្រ្តីដើម្បីសង្គមធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិសាត់នៅសាលប្រជុំសាលាខេត្តដែលមានសរុបអ្នកចូលរួម : ១៩នាក់ ស្រ្តី ៦នាក់ ។គោលបំណងនៃកិច្ចប្រជុំៈ
_ ឲ្យអ្នកចូលរួមបានដឹងអំពីគោលបំណងនៃគំរោង ដែលអនុវត្ត ទៅលើតំបន់ដែលមានគំរោងផ្សេងទៀត បានអនុវត្តមកហើយ នឹងបានចងក្រងក្រុម ស្រ្តីរួចហើយ _ សកម្មភាពគំរោងគឺជួយដល់ស្រ្តីនៅក្រុមគោលដៅ លើវិសយ័ថាមពលល្អ និងការករកើតឡើងវិញ ។ជាលទ្ធផល : បានពិភាក្សាគ្នា យកតំបន់គោលដៅលើ ពីរស្រុកគឺ :ស្រុកកណ្តៀងរើសយកឃុំស្វាយលួ ងនិង ស្រុកបាកានយកឃុំត្រពាំងជង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម