ថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចូលរួមបើកកិច្ចប្រជុំស្តីពីការបង្កើត និងការប្រព្រឹត្តទៅរបស់គណៈកម្មការ សម្របសម្រួលគម្រោង Pro Market ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងលោកអភិបាលស្រុកក្រគរ ដែលមានការអញ្ជើញចូលរួមពីតំណាងអង្គការអាដ្រា ប្រធាន អនុប្រធានការិយាល័យកសិកម្ម ស្រុកវាលវែង ស្រុកបាកាន ស្រុកភ្នំក្រវាញ ស្រុកកណ្តៀង និងមន្ត្រីជំនាញសំខាន់ៗតាមការិយាល័យនៅក្នុងមន្ទីរ កសិកម្មសរុប ៣០ នាក់ក្នុងនោះស្រី៥ នាក់។គោលបំណងនៃកិច្ចប្រជុំរួមមាន:១.បញ្ជាក់ពីភាពចាំបាច់នៃការបង្កើតគណៈកម្មការសម្របសម្រួលគម្រោង
២.រៀបចំសមាសភាពគណៈកម្មការសម្របសម្រួលគម្រោង និងបញ្ជាក់ពីតួនាទី ភារកិច្ចសំខាន់ៗ
៣. ណែនាំ នីតិវិធីនៃដំណើការប្រព្រឹត្តទៅរបស់គណៈកម្មាធិការ
៤.បង្កើតបរិយាកាសអំណោយផល ដោយស្វែងយល់ និងកសាងទំនុកចិត្តរវាងភាគីពាក់ព័ន្ធ
៥. អនុម័តកាលបរិច្ឆេទ និងទីកន្លែងប្រជុំសម្រាប់កិច្ចប្រជុំលើកបន្ទាប់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម