ថ្ងៃព្រហស្បត្តិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ខែកក្កដា ឆ្នាំ២០១៩ លោក ផាត់ សារុន ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល និងមន្រ្តីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តពោធិ៍សាត់ បានចុះផ្សព្វផ្សាយដល់អាជីវករ ប្រជាពលរដ្ឋនៅទីផ្សារពោធិ៍សាត់ អំពីជំងឺប៉េស្តជ្រូកអាហ្រ្វិក គឺវាមិនបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សទេ តែវារាតត្បាតធ្ងន់ធ្ងរចំពោះសត្វ ជ្រូកស្រុក និងជ្រូកព្រៃតែប៉ុណ្ណោះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម