មាតិកា
ពិធី អបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាព លោក អុឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៩ កក្កដា ២០១៩
108

ថ្ងៃសុក្រ៣រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩ លោកស្រី សែម សុធា អនុប្រធានមន្ទីរ បានចូលរួមពិធី អបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាព លោក អុឹង គឹមលាង  អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ទាំងបី សម្ព័នស្រលាញ់សន្តិភាព តំណាងផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកម្សាន្ត ការ៉ាអូខេ ភោជនីយដ្ឋាន នាៗក្នុង ខេត្ត លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្ស ចំនួនប្រមាណ ៦០០នាក់នៅបរិវេណវិទ្យាល័យពោធិ៍សាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter