ថ្ងៃសុក្រ៣រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ខែកក្កដា ឆ្នាំ២០១៩ លោក ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យផលិតកម្មប និងបសុព្យាបាល ខេត្តពោធិ៍សាត់ បានរៀបចំប្រជុំជាមួយអាជីវករទិញ លក់ ចែកចាយជ្រូកក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកមស្តីអំពីវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្រ្វិកក្នុងខេត្តពោធិ៍សាត់ដែលមាន
សមាសភាពចូលរួមសរុបចំនួន២០នាក់។
ខ្លឹមសំខាន់ៗរួមមានៈ
- អំពីជំងឺប៉េស្តជ្រូកអាហ្វ្រិក
- ស្ថានភាពជំងឺប៉េស្តជ្រូកអាហ្វ្រិក បច្ចុប្បន្ន ពិសេសក្នុងកម្ពុជា
- គោលការណ៍អនុវត្ត ជាមួយអាជីវករ និងជំនាញសមត្ថកិច្ច បសុព្យាបាលសម្រាប់អនុវត្តក្នុងខេត្តទទួលលទ្ធផលល្អក្នុងកិច្ចការនេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម