ថ្ងៃសុក្រ៣ រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ខែកក្កដា ឆ្នាំ២០១៩ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល ពោធិ៍សាត់ រួមជាមួយផ្នែក និងសង្កាត់រដ្ឋបាលជលផល បានចូលរួមប្រជុំផ្សព្វ ផ្សាយ និងដោះស្រាយទំនាស់ដីព្រៃលិចទឹក តំបន់២ និងតំបន់ ៣ នៅឃុំអន្សាចំបក់ ស្រុក ក្រគរ ខេត្តពោធិ៍សាត់ ក្រោមការដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ចេង ឡៃ និង ឯកឧត្តម អេង គន្ធា ។
ជាលទ្ធផលបានដកហូតដីតបន់២ទាំងនោះមករក្សាទុកជាសម្បត្តិរដ្ឋវិញ។ជាពិសេសបានហាមឃាត់ដាច់ខាតការធ្វើនេសាទដោយឧបករណ៍លូស្បៃមុង បរ របាំង សាច់អួនក្រឡាល្អិត។ បន្ទាប់មកក្រុមការងារ បានចុះទៅបោះ បង្គោលផ្លាកសញ្ញាព្រំប្រទល់ ដីព្រៃលិចទឹកតំបន់២ នៅចំណុច។បឹងប៉ាងផងដែរ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម