ថ្ងៃសៅរ៍៤រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ខែកក្កដា ឆ្នាំ២០១៩ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្រ្តីក្រោមឱវាទចុះផ្សព្វផ្សាយដល់ អាជីវករ ប្រជាពលរដ្ឋនៅទីផ្សារក្រគរ ពីខ្លឹមសារសំខាន់ដើម្បីបង្កើនការយល់ដឹងពីជំងឺនិងបង្កើនទំនុកចិត្តការលក់សាច់ ការបរិភោគសាច់ជ្រូកឡើងវិញ។ចំណុចសំខាន់នៃការផ្សព្វផ្សាយជារួមៈ
- ជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស តែវារាតត្បាតធ្ងន់ធ្ងរចំពោះសត្វ ជ្រូកស្រុក និងជ្រូកព្រៃតែប៉ុណ្ណោះ។
- ការទិញជ្រូកមានសុខភាពល្អ ពិឃាតនៅទីសត្តឃាត ការលក់សាច់មានបោះត្រាលើផ្ទាំងសាច់របស់មន្ត្រីបសុពេទ្យ ។
- ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបរិភោគសាច់ឡើងវីញ និងចេះមើលសាច់ដែលមានគុណភាពល្អ សំខាន់មានបោះត្រាសម្គាល់លើផ្ទាំងសាច់ចេញពីសត្តឃាតរបស់បសុព្យាបាល។
-ត្រូវចំអិនសាច់ឱ្យបានឆ្អិនល្អ មុននឹងបរិភោគ។
ជាពិសេសក្រុមការងារបានបន្តបាញ់ថ្នាំសម្លាប់មេរោគក្នុងទីសត្តឃាតស្រុកក្រគរ ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម