មាតិកា
ការចុះពិនិត្យបន្លែសុវត្ថិភាព របស់កសិករ ជា សេងលឿង នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិសាត់ របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុ្ខាប្រមាញ់និងនេសាទ
ចេញ​ផ្សាយ ២០ កក្កដា ២០១៩
156

នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរបានចុះទៅពិនិត្យបន្លែសុវត្ថិភាព របស់កសិករ ជា សេងលឿង នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិសាត់ ដែលកំពុងដាំបន្លែលើផ្ទៃដី ៥ហតមានដំឡូងមី សណ្តែកកួរ ត្រឡាច ត្រប់ ននោងជ្រុង។ល។ តាមរយៈការសាកសួរក្នុង០១ លើកអាចរកកម្រៃបាន ៨-១០ លានរៀល (ក្នុង០១លើកមានរយ:ពេល ៤៥ថ្ងៃ)។ បច្ចុប្បន្នបាននិងកំពុងរៀបចំចងក្រងជាសហគមន៍ផលិតបន្លែបាន ២៧គ្រួសារ ដោយរៀបចំកម្មវិធីដាំដុះទៅតាមតម្រូវការទីផ្សារ។ ជាមតិសហគមន៍ ពួកគាត់ស្នើសុំឲ្យរដ្ឋាភិបាលជួយគិតគូពីការផ្គត់ផ្គង់អគ្គិសនីបូមទឹក បញ្ចុះតម្លៃភ្លើង និងសម្ភារកសិកម្មមួយចំនួនទៀត។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំជាអនុសាសន៍ដូចជាៈ

១.កសិករដាំដំណាំឆ្លាស់គ្នាចៀសវាងផលិតផលជន់លើទីផ្សារ និងជាពិសេសការឆ្លងរាលដាលជំងឺជាដើម។

២.អគ្គនាយកដ្ឋានកសិកម្ម ត្រូវសហការជាមួយមន្ទីររៀបចំថ្នាលបង្កាត់ពូជដំឡូងមីផ្សព្វផ្សាយជូនដល់កសិករដាំដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ជំងឺឆ្លងម៉ូសាអុិច។

៣.សហគមន៍គួររៀបចំផលិតពូជបន្លែដោយខ្លួនឯង ដោយមន្ទីរជាអ្នកគាំទ្របច្ចេកទេស ដើម្បីកាត់បន្ថយថ្លៃដើម ហើយក៏គួរតែប្រើប្រាស់ជីសរីរាង្គឲ្យបានច្រើនដើម្បីធានាដល់គុណភាពបន្លែ និងជាពិសេសសុខភាពអ្នកផលិតផង និងអ្នកបរិភោគផង។ ជាចុងបញ្ចប់ឯកឧត្តមបានជួយ ឧបត្ថម្ភប្រេងម៉ាស៊ូតសម្រាប់បូមទឹកក្នុងសហគមន៍ចំនួន ២០០លីត្រផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter