មាតិកា
ការផ្សព្វផ្សាយរបស់ការិយាល័យបសុព្យាបាល
ចេញ​ផ្សាយ ២៣ កក្កដា ២០១៩
193

ថ្ងៃចន្ទ៦រោចខែអាសាឍ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ខែ កក្កដា ឆ្នាំ២០១៩ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបានដឹកនាំមន្រ្តី បានចុះផ្សព្វផ្សាយដល់អាជីវករ ប្រជាពលរដ្ឋនៅទីផ្សារ 
ត្រពាំងជង  ផ្សារបឹងខ្នារ និងការធ្វើជីវសុត្ថិភាព ទ្រុងចិញ្ចឹម និង ជ្រូក របស់កសិករភូមិនិគមន៍  ឃុំស្វាយដូនកែវ ស្រុកបាកាន។ខ្លឹមសារសំខាន់ៗ រួមមាន៖
   -  ជំងឺប៉េស្តជ្រូកអាហ្រ្វិក ដែលវាមិនបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស  តែវារាតត្បាតធ្ងន់ធ្ងរចំពោះសត្វ ជ្រូកស្រុក និងជ្រូកព្រៃ។
   -  ណែនាំការទិញជ្រូកមានសុខភាពល្អ  ពិឃាតនៅទីសត្តឃាត  ការលក់សាច់មានបោះត្រាលើផ្ទាំងសាច់របស់មន្ត្រីបសុពេទ្យ  ។
   -ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបរិភោគសាច់ឡើងវីញ និងចេះមើលសាច់ដែលមានគុណភាពល្អ  សំខាន់មានបោះត្រាសម្គាល់លើផ្ទាំងសសច់ចេញពីសត្តឃាតរបស់បសុពេទ្យហើយត្រូវចំអិនឱ្យបានឆ្អិនល្អ  ។ល។
     -បាញ់ថ្នាំសម្លាប់មេរោគតាមទ្រុងជ្រូក១៨គ្រួសារ  និងទ្រុងទា០២ កន្លែង ។

ចំនួនអ្នកចូលទស្សនា
Flag Counter