ថ្ងៃអង្គារ៍៧រោចខែអាសាឍឆ្នាំកុរ ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០១៩លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំពី លោកនាយខណ្ឌ ផ្នែក សង្កាត់ និង មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ និងតំណាងបណ្តាញសហគមន៍ប្រចាំខេត្ត ដើម្បីប្រជុំបណ្តាញសហគមន៍ព្រៃឈើ នៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ដើម្បីពិភាក្សាលើ លទ្ធផលរីកចំរើន បញ្ហាប្រឈមនានាក្នុងការអនុវត្តការងារ និង ការដឹកនាំ គ្រប់គ្រង ចាត់ចែងរបស់សហគមន៍ ដើម្បីអភិវឌ្ឍន៍វិស័យព្រៃឈើនិងជំរុញបណ្តាញសហគមន៍បានល្អនាពេលអនាគត។ជាលទ្ធផលលោកប្រធានបានដាក់ចេញនូវផែនការ និងអនុសាសន៍សំខាន់មួយចំនួនដូចជាៈ
១.ប្រជុំរាល់បញ្ហាជាការប្រជុំគណៈបញ្ជាឯកភាពឃុំ
២.គ្រប់សហគមន៍ត្រូវតែមានព្រំប្រទល់ ផ្លាកសញ្ញា តាមរូបភាពផ្សព្វផ្យាយ
៣.គណៈកម្មាធិការសហគមន៍ព្រៃឈើ ត្រូវយល់ពីតួនាទីរបស់ខ្លួន ជាពិសេសផ្សព្វផ្សាយពេលកិច្ចប្រជុំឱ្យយល់ពីឆន្ទៈ សាមគ្គី ស្រលាញ់ព្រៃឈើជាដើម។
៤.រាល់ពេលប្រជុំគណៈកម្មាសហគមន៍ត្រូវអញ្ជើញនាយសង្កាត់/ផ្នែក ខណ្ឌចូលរួម
៥.សហគមន៍ព្រៃឈើជាអ្នកផ្តល់ព័ត៌មាន នូវការរុករាន ការដឹកជញ្ជូនឈើខុសច្បាប់ និង រាយការណ៍មកអជ្ញាធ័រទាន់ពេលវេលា។
៦.សហគមន៍ព្រៃឈើនីមួយត្រូវតែបង្កើតជាសហគមន៍កសិកម្ម
៧.លើកផែនការដើម្បីបង្កើនមុខរបរ និង ប្រាក់ចំណូល តាមរយៈការបន្លែ ចិញ្ចឹមសត្វ ចិញ្ចឹមឃ្មុំ ចិញ្ចឹមត្រី ,ដាំរំពាក់ ផ្តៅ ឬស្សីផ្អែម ដើមប្រិច ក្រូចពោធិ៍សាត់ ,កសិ-ឧស្សាហកម្ម សណ្តែកផ្កាយ និង ស្វែងរកដី២០-៣០ហិកតា សម្រាប់បណ្តុះកូនឈើលក់ឈើព្រៃ ឈើហូបផ្លែ (ដូង ស្វាយ ក្រូច...)។
៨.ត្រូវសហការណ៍ជាមួយមន្ទីរទេសចរណ៍ដើម្បីមានលទ្ធភាពបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម