ថ្ងៃពុធ៨រោចខែអាសាឍឆ្នាំកុរ ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៩នៅសាលប្រជុំមន្ទីរកសិកម្ម បានចូលរួមជួបសំណេះសំណាលនិងធ្វើបទបង្ហាញពីការអនុវត្តសកម្មភាពរបស់គម្រោង សហប្រតិបត្តិការដើម្បីលើកកម្ពស់ដល់សេដ្ឋកិច្ចរបស់ស្រ្តី ( សុីវេដ២) សម្រាប់ឆ្នាំ២០១៩ និង ២០២០ ដែលមានការចូលរួមពី លោកស្រីសែម សុធា អនុប្រធានមន្ទីរ ព្រមទាំងប្រធាន និងអនុប្រធានការិយាល័យនៅក្នុងមន្ទីរ និងតំណាងអង្គការ សរុប ២០ នាក់ ស្រី៩ នាក់ ។ កម្មវិធីនេះឧបត្ថម្ភដោយ គម្រោងសហប្រតិបត្តិការដើម្បីលើកកម្ពស់ដល់សេដ្ឋកិច្ចរបស់ស្រ្តី ( សុីវេដ២)
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម