មាតិកា
កិច្ចប្រជុំពិភាក្សាលទ្ធផលការងារសហគមន៍បន្លែនិងការរៀបចំផែនការអនុវត្តបន្តក្នុងសហគមន៍
ចេញ​ផ្សាយ ២៥ កក្កដា ២០១៩
96

ថ្ងៃពុធ៨រោចខែអាសាឍឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៩ នៅភូមិជ្រែងឃុំស្វាយលួងស្រុកកណ្តៀងខេត្តពោធិ៍សាត់មានកិច្ចប្រជុំពិភាក្សាលទ្ធផលការងារសហគមន៍បន្លែនិងការរៀបចំផែនការអនុវត្តបន្តក្នុងសហគមន៍  ព្រមទំាងស្វែងយល់អំពីបញ្ហានិងសំណូមពររបស់សហគមន៍បន្លែសន្លុងអភិវឌ្ឍន៍ ក្រោមការចូលរួមដោយ លោកបណ្ឌិត គៀន សុភា នាយកប្រតិបត្តិគម្រោងBFP, លោក ម៉ែន សុខជា អនុប្រធានការិ.សហគមន៍ ,លោក វិន សុខរ៉ា មន្រ្តីទីផ្សារ ព្រមទំាងមន្រ្តីទទួលបន្ទុកដំណំាបន្លែប្រចំាស្រុកកណ្តៀង ២រូបនិង កសិករចូលរួមសរុប៤៥នាក់/ស្ត្រី៤៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter