ថ្ងៃពុធ៨រោចខែអាសាឍឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយក្រុមការងារគម្រោងRIAPIP បានចូលរួមពិធីចែកគ្រឿងយន្តកសិកម្មនិងសំភារៈកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រោមធិបតីភាពលោកជំទាវ បណ្ឌិត ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោងRIAPIP/TMU ដោយមានការចូលរួមពី លោក ហេង សក្កណា ទីប្រឹក្សាហិរញ្ញវត្ថុ លោក ជេត គឹមង៉ុយ ទីប្រឹក្សាបច្ចេកទេស TMU និង ប្រធាន អនុប្រធានសហគមន៍កសិកម្មចំនួន២២ដែលជាគោលដៅគម្រោងសរុប៤៦នាក់/ស្រី១០នាក់។ គ្រឿងយន្តកសិកម្មនិងសំភារៈសម្រាប់ការងារផលិតកម្មពូជស្រូវ និងផែនការជំនួញ បានចែកជូនដោយ លោកជំទាវអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានដូចជាៈម៉ាស៊ីនបូមទឹក០៧គ្រឿង,ធុងបាញ់ថ្នាំ២២គ្រឿង,ម៉ាស៊ីនស្ទូង០៥គ្រឿង,ម៉ាស៊ីនកើបស្រូវ ៦គ្រឿង,ម៉ាស៊ីនកិនកូនឈើ,រម៉កសណ្តោង ០១គ្រឿង, ប្លាស្ទិច២ដុំ និង ប្រដាប់វាស់សំណើម ២២គ្រឿង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម