មាតិកា
ការផ្សព្វផ្សាយពីជំងឺបេស្តអាហ្រ្វិក និងការធ្វើជីវសុវត្ថិភាព
ចេញ​ផ្សាយ ២៥ កក្កដា ២០១៩
222

ថ្ងៃពុធ៨រោច ខែអាសាឍ ឆ្នាំកុរ ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៩ លោក មួន វុឌ្ឍី អនុប្រធានការិយាល័យនិងជាអ្នកដឹកនាំក្រុមការងារផ្នែក
ផលិតកម្ម នឹងបសុព្យាបាល រួមជាមួយលោក ដួង ផាន្នី អនុប្រធានការិយាល័យកសិកម្ម ស្រុកភ្នំក្រវាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់បានចុះផ្សព្វផ្សាយដល់អាជីវករ ប្រជាពលរដ្ឋនៅទីផ្សារលាច និងធ្វើជីវសុត្ថិភាព នៅសត្តឃាតដ្ឋាន ស្រុកភ្នំក្រវ៉ាញ និង ផ្សារសាមគ្គីបត់រំដួល ស្រុកតាលោសែនជ័យ ។គោលបំណងសំខាន់០៣គឺ:
- បញ្ជាក់ពីជំងឺប៉េស្តជ្រូកអាហ្រ្វិក ដែលវាមិនបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស  តែវារាតត្បាតធ្ងន់ធ្ងរចំពោះសត្វ ជ្រូកស្រុក និងជ្រូកព្រៃ។
- ណែនាំបន្ថែមការទិញជ្រូកមានសុខភាពល្អ ពិឃាតនៅទីសត្តឃាត ការលក់សាច់មានបោះត្រាលើផ្ទាំងសាច់របស់មន្ត្រីបសុពេទ្យ ។
- ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបរិភោគជ្រូកសាច់ឡើងវិញ និងចេះមើលសាច់ដែលមានគុណភាពល្អ សំខាន់មានបោះត្រាសម្គាល់លើផ្ទាំងសាច់ចេញពីសត្តឃាតរបស់
បសុពេទ្យជាពិសេសត្រូវចំអិនឱ្យបានឆ្អិនល្អ សឹមបរិភោគ។

ចំនួនអ្នកចូលទស្សនា
Flag Counter