ថ្ងៃសៅរ៍១១រោចខែអាសាឍឆ្នាំកុរពស២៥៦៣ត្រូវនឹងថ្ងៃទី២៧ ខែ កក្កដាឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានចូលរួមជាធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្មដែលមានការចូលរួមពី សមាជិកសហគមន៍កសិកម្ម អ្នកប្រកបរបរដាំបន្លែ ដំណាំឈើហូបផ្លែ អាជីវករ និងមន្រ្តីមន្ទីរកសិកម្ម សរុប៣៨រូប/ស្រី៣រូប។ កម្មវិធីនេះសហការណ៍ឧបត្ថមដោយក្រុមហ៊ុនជីបំប៉នអាស៊ានផៅវរ័ សហការជាមួយមន្ទីរធ្វើជារៀងរាល់ថ្ងៃសៅរ៍ នៃសប្តាហ៍នីមួយដោយមានការបង្ហាញពីលោក សួង សឿន ទីប្រឹក្សា កសិកម្ម និងអ្នកបច្ចេកទេសកសិកម្មរបស់ការិយាល័យជំនាញ។គោលបំណងនៃការបណ្តុះបណ្តាលថ្ងៃនេះរួមមានៈពិភាក្សាស្វែងយល់ពីជំងឺ ជំងឺ និងផលប៉ះពាល់លើការងារកសិកម្ម រកដំណោះស្រាយ និងផ្តល់ជាបច្ចេកទេស វិធានការការពារ ព្យាបាល និងកំចាត់សត្វល្អិតសំដៅធ្វើយ៉ាងណាដោះស្រាយបញ្ហាកង្វល់របស់កសិករ។ការបណ្តុះបណ្តាលនេះមិនមែនបង្ហាញតែទ្រឹស្តីទេ ក្រុមការងារកសិកម្ម និងចុះជួយគាំទ្រដល់មូលដ្ឋានផ្ទាល់នៅពេលមានសំណូមពរអន្តារគមន៍ពីកសិករ ម្ចាស់ចំការ និងសហគមន៍។ លោកប្រធានមន្ទីរក៍បានសំណូមអោយសិក្ខាកាមដែលបានចូលរួមយកចិត្តទុកដាក់ការរៀនសូត្រ និង សាកសួរប្រសិនបើមានបញ្ហាទាក់ទងនិងកសិកម្ម ហើយត្រូវតែសិក្សាទីផ្សាផលិតកសិកម្ម និងធ្វើផែនការដាំដុះ(ប្រតិទិន ដាំដុះ)ដើម្បីកុំអោយមានការជុញនិងសល់ធ្វើអោយតំលៃចុះទាប។